អង្គការសម្រុះសម្រួលឯករាជ្យ បានបង្កើតឡើងដំបូងជាក្រុមពិគ្រោះយោបល់នៅខែសីហា ឆ្នាំ ២០១៦ ។ ស្ថានភាពស្របច្បាប់របស់ក្រុមពិគ្រោះយោបល់ត្រូវបានផ្លាស់ប្ដូរទៅជា អង្គការមិនមែនរដ្ឋាភិបាល នៅខែឧសភា ឆ្នាំ ២០១៧ ។ អង្គការសម្រុះសម្រួលឯករាជ្យ ជាអង្គការមិនស្វែងរកប្រាក់ចំណេញ ឯករាជ្យ និងអព្យាក្រិត្យ ។ អង្គការសម្រុះសម្រួលឯករាជ្យ ជាអង្គការដែលបង្កើតឡើងដោយជនជាតិកម្ពុជា និងធ្វើការងារដើម្បីលើកកម្ពស់ការដោះស្រាយវិវាទដីធ្លី តាមរយៈការសម្រុះសម្រួល ។