គោលដៅនៃដំណើរការដោះស្រាយវិវាទគឺដើម្បីដោះស្រាយបញ្ហា និងកំណត់ឬសគល់បញ្ហាជាក់លាក់ និងជួយភាគីវិវាទកំណត់នូវដំណោះស្រាយដែលបំពេញតាមផលប្រយោជន៍របស់ភាគីទាំងអស់។


អង្គការសម្រុះសម្រួលឯករាជ្យ សម្របសម្រួលការប្រាស្រ័យទាក់ទងនិងការចរចា ជាពិសេសលើកកម្ពស់ការធ្វើការសម្រេចដោយស្ម័គ្រចិត្តពីភាគីវិវាទ។ អង្គការសម្រុះសម្រួលឯករាជ្យ ជួយភាគីវិវាទកំណត់រកជម្រើសផ្សេងៗដើម្បីដោះស្រាយវិវាទ និងដើម្បីជួយពួកគេឱ្យឈានដល់ដំណោះស្រាយមួយដែលអាចទទួលយកបាន ។

អ្នកជំនាញសម្រុះសម្រួលវិវាទរបស់យើងបានទទួលការបណ្តុះបណ្តាលពីវិធីសាស្ត្រចរចា ដែលរួមមានការវាយតម្លៃវិវាទ​ ការវិភាគផ្នែកច្បាប់ ការសម្រុះសម្រួលនិងការដោះស្រាយវិវាទ ការ​បង្កើតការឯកភាពជាឯកច្ឆន្ទ ការដោះស្រាយបញ្ហាពហុភាគី និងការសម្របសម្រួលនិងការចរចាផ្អែកលើអត្ថប្រយោជន៍ជាចម្បង។ អង្គការសម្រុះសម្រួលឯករាជ្យ មិនធ្វើការវិនិច្ឆ័យលើវិវាទទេហើយក៏មិនដាក់ដំណោះស្រាយ ឬស្វែងរកកំហុសដែរ។ គោលបំណងរបស់ អង្គការសម្រុះសម្រួលឯករាជ្យ គឺដើម្បីជួយភាគីវិវាទ ដើរតួនាទីសំខាន់ក្នុងការកំណត់និងស្វែងរកដំណោះស្រាយផ្ទាល់ខ្លួនរបស់ពួកគេ។

ករណីជម្លោះនីមួយៗនឹងត្រូវបានដោះស្រាយជាបីដំណាក់កាលគឺ ៖ ការវាយតម្លៃ ការចរចា និងការអនុវត្តកិច្ចព្រមព្រៀង។