អង្គការសម្រុះសម្រួលឯករាជ្យបានចាប់ផ្តើមជាមួយនឹងគម្រោងមួយស្តីពី "ការរៀបចំផែនទីបឋមសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៃភូមិចំនួនប្រាំពីរក្នុងឃុំប៊ូស្រា សម្រាប់ការដាក់ពាក្យសុំចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច" ដែលទទួលបានមូលនិធិពី MRLG តាមរយៈមូលនិធិ QDF ។ តាមរយៈការងារនេះ អង្គការសម្រុះសម្រួលឯករាជ្យ បានបង្កើតកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ជនជាតិដើមភាគតិច ក្រុមហ៊ុនឯកជន អាជ្ញាធរមូលដ្ឋាន ក្រុមការងារដីធ្លីរដ្ឋថ្នាក់ស្រុកនៅស្រុកពេជ្រាដា និងអ្នកដែលពាក់ព័ន្ធនឹងដំណើរការធ្វើផែនទី និង ចុះបញ្ជីដីសហគមន៍ ។