បច្ចុប្បន្ន អង្គការសម្រុះសម្រួលឯករាជ្យ កំពុងអនុវត្ត "គម្រោងសម្រុះសម្រួលវិវាទដីធ្លីឯករាជ្យនៅប្រទេសកម្ពុជា" (CLAIM) ដែលត្រូវបានផ្តល់មូលនិធិដោយ MRLG ក្រោមកិច្ចព្រមព្រៀងផ្តល់មូលនិធិ Innovation Fund (IF)។ គម្រោងនេះបានចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំ ២០១៦ ហើយនឹងបន្តរហូតដល់ខែធ្នូ ឆ្នាំ ២០២០ ។ នៅក្រោមគម្រោង CLAIM អង្គការសម្រុះសម្រួលឯករាជ្យ នឹងធ្វើការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ករណីជម្លោះដីធ្លីនៅឃុំប៊ូស្រា ដែលជាប់ពាក់ព័ន្ធនឹងសហគមន៍ជនជាតិដើមភាគតិចចំនួនប្រាំនិងសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន វ៉ារ៉ាណាស៊ី សេដ្ឋីកុលា និងកូវីផាម៉ា ។