រហូតមកដល់ពេលនេះ អង្គការសម្រុះសម្រួលឯករាជ្យ បានអនុវត្តគម្រោងពីរគឺ "គម្រោងការរៀបចំផែនទីបឋមសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៃភូមិចំនួន ៧ នៅក្នុងឃុំប៊ូស្រាសម្រាប់ការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិច” និង "គម្រោងដោះស្រាយវិវាទដីធ្លីឯករាជ្យនៅប្រទេសកម្ពុជា (CLAIM)" ។ គម្រោងទាំងពីរត្រូវបានផ្តល់មូលនិធិដោយ MRLG តាមរយៈកិច្ចព្រមព្រៀងជំនួយមូលនិធិ QDF និង  Innovation Fund (IF) ។